ខ្មែរ, ពត៍មានពីប្រទេសកម្ពុជា, ពត៍មានក្រៅប្រទេស, ពត៍មាននៅក្នុងប្រទេសថៃ, ពត៍មានប្រែពីភាសាថៃ
	<language>en</language>
ពលរដ្ឋ​២០%​ប៉ុណ្ណោះ​ដែល​យល់​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា
		<description>[caption id="attachment_59" align="alignleft" width="300" caption="សកម្មភាព​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់ និង​ម្ចាស់​មិន​ពាក់​មួក នៅ​លើ​វិថី​ព្រះ​នរោត្តម នា​ថ្ងៃ​ទី​៥ សីហា ២០០៩។"][/caption]
នៅ​ក្នុង​រយៈ​ពេល​១០​ខែ​នៃ​ឆ្នាំ​២០០៩​នេះ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​២០%​ប៉ុណ្ណោះ ដែល​យល់​ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា។
មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​គោរព ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៩ វិច្ឆិកា​ថា តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ក្នុង​អ្នក​បើក​បរ​យានយន្ត​នានា​១០០​នាក់ អ្នក​មាន​ប័ណ្ណ​បើក​បរ​មាន​តែ​៤០​នាក់​ប៉ុណ្ណោះ។
ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​២០%​ប៉ុណ្ណោះ ដែល​យល់​ដឹង​និង​គោរព​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ។ លោក​បញ្ជាក់​ថា ការ​យល់​ដឹង​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​នេះ មក​ពី​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ចរាចរណ៍​និង​មក​ពី​ប្រព័ន្ធ​ ផ្សព្វផ្សាយ​នៅ​មាន​កម្រិត។
លោក ប៉ូ សំណាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ច្បាប់​ដូច​ជា​ការ​ផាក​ពិន័យ​ ហ្នឹង គឺ​យើង​សុំ​ឲ្យ​មាន​ការ​ដើរ​ទន្ទឹម​គ្នា​ផង ព្រោះ​យើង​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​ការ​ផ្សព្វផ្សាយ​មាន​កម្រិត​មួយ​យ៉ាង​ទាប​ជាង​ការ​ផាក​ពិន័យ ការ​ផាក​ពិន័យ​អាច​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​រង​គ្រោះ​ដោយសារ​ការ​ផាក​ ពិន័យ»។
លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ចាប់​និង​ផាក​ពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ណា​មិន​គោរព​ច្បាប់​ចរាចរណ៍​មិន​ មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការ​ផាក​ពិន័យ​និង​ការ​សូក​ប៉ាន់​ប៉ូលិស​ចរាចរណ៍ ជា​លេស​មួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មិន​គោរព​និង​ស្វែង​យល់​អំពី​ច្បាប់​ ចរាចរណ៍​ទៅ​វិញ​ទេ។
លោក ប៉ូ សំណាង មាន​ប្រសាសន៍​ដូច្នេះ​ទៀត​ថា ...</description>
យោធា​ម្នាក់​នៅ​ខែត្រ​ស្ទឹងត្រែង​ចោទ​ថា​មេ​បញ្ជាការ​ដក​តួនាទី
		<description>មន្រ្តី​យោធា​ព្រំដែន​ម្នាក់​នៃ​វរ​៧០១ ដែល​មាន​តួនាទី​ជា​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ឃុំ​កោះឫស្សី ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បាន​ចោទ​ប្រកាន់​ថា មេ​បញ្ជាការ​របស់​លោក​បាន​ដក​តួនាទី​ឬ​ព្យួរ​ការងារ​របស់​លោក ដោយសារ​តែ​លោក​បាន​បាញ់​គំរាម​មិន​ឲ្យ​ឈ្មួញ​ជនជាតិ​លាវ​និង​ខែ្មរ​មួយចំនួន ​ចូល​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ស​រវាង​កម្ពុជា​និង​លាវ​កន្លង​ទៅ​ ថ្មីៗ​នេះ។
មន្រ្តី​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​បាន​ពន្យល់​ថា លោក​មិន​បាន​ដក​ឬ​ព្យួរ​ការងារ​នោះ​ទេ ដោយសារ​តែ​កម្លាំង​យោធា​រូប​នោះ​បាន​ដើរ​ចោល​ការងារ​ជា​ច្រើន​ឆ្នាំ​ដោយ​ គ្មាន​មូលហេតុ។
មន្រ្តី​យោធា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​លាវ​ចំនួន​៥​នាក់​ សាកសួរ​ចម្លើយ និង​បាន​បាញ់​ព្រមាន​ចំពោះ​ក្រុម​ផ្សេង​ទៀត​មិន​ឲ្យ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ ទី​នោះ ប៉ុន្តែ​លោក​បាន​រង​ការ​ព្យួរ​ការងារ​ទៅ​វិញ។
មន្ត្រី​យោធា​ដដែល​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ប្រើប្រាស់​របស់​ដែល​ជា​ របស់​តួនាទី​ជា​នាយ​រង ដូច​ជា​តេអូ ឯកសារ អាវុធ​អីៗ​នៅ​ក្នុង​ប៉ុស្តិ៍​ហ្នឹង អត់​ឲ្យ​យើង​ប្រើប្រាស់​បាន​ទេ។ គាត់​ទៅ​ប្រជុំ​ជាមួយ​កូន​ចៅ​ហ្នឹង គាត់​ថា​កុំ​ឲ្យ​ស្ដាប់​បញ្ជា​របស់​ខ្ញុំ ថា​គាត់​មេ​បញ្ជាការ​អី​បញ្ឈរ​ជើង»។
សុខ សេរី ៖ ការ​ដែល​បញ្ឈរ​ជើង​ហ្នឹង​ក្នុង​ខែ​ណា? មន្ត្រី​យោធា ៖ ក្នុង​ខែ​១០។
លោក ស៊ុន បាន ជា​មេ​បញ្ជាការ​នៃ​វរ​៧០១​នៅ​ក្នុង​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ថាទ្បាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា កម្លាំង​យោធា​រូប​នោះ​បាន​ដើរ​ចេញ​ពី​ការងារ​ចំនួន​២​ឆ្នាំ​មក​ហើយ​ដោយ​ គ្មាន​មូលហេតុ និង​មាន​ការ​បាញ់​គំរាម​ទៅ​លើ​អ្នក​កាប់​ឈើ​ដោយ​មិន​បាន​ណែនាំ​ជា​មុន។
លោក ស៊ុន បាន មាន​ប្រសាសន៍​ថា ៖ «អត់​ទេ មិន​មែន​ខ្ញុំ​ដក​ទេ ...</description>
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន មក​ដល់​ប្រទេស​កម្ពុជា
		<description>អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] ដើរ​ចេញ​ពី​យន្តហោះ​ផ្ទាល់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​យោធា​ភ្នំពេញ នា​ថ្ងៃ​១០ វិច្ឆិកា ២០០៩។
អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​១០ វិច្ឆិកា វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក។
អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ដែល​ធ្លាក់​​ពីតំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ​២០០៦​នោះ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ដោយ​សុវត្ថិភាព​តាម​ជើង​យន្តហោះ​ផ្ទាល់​ ខ្លួន នៅ​ថ្ងៃ​១០ វិច្ឆិកា វេលា​ម៉ោង​ប្រមាណ​៩:៤៥​នាទី​ព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​ រដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​ នេះ។
ថ្លែង​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្តីការ​គណៈ​ រដ្ឋមន្រ្តី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា រដ្ឋលេខាធិការ​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក ថាក់ស៊ីន ត្រូវ​បាន​សាទរ​យ៉ាង​កក់​ក្តៅ​ពី​ប្រជាជន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ជា​ពិសេស​នោះ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់​របស់​លោក ថាក់ស៊ីន ...</description>
កម្ពុជា​ប្រារព្ធ​ខួប​ទី​៥៦​នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា
		<description>[caption id="attachment_33" align="alignleft" width="305" caption="៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ។"][/caption]
កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៥៦ នៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា ២០០៩ ដោយ​មាន​ការ​យាង​ចូល​រួម​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​និង​ថ្នាក់​ដឹក​នាំ​ កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​និង​សិស្សានុសិស្ស​​​រាប់​ពាន់​នាក់​ចូល​រួម។
មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​វិមាន​ឯករាជ្យ​កណ្តាល​ ក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​បុណ្យ​ខួប​ទី​៥៦ ថ្ងៃ​ឯករាជ្យ​ជាតិ​ដែល​កម្ពុជា​បាន​ទទួល​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​មាន​ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ​បរមនាថ នរោត្តម សីហមុនី យាង​ចូល​រួម​ជា​ព្រះ​អធិបតីភាព។
នៅ​ក្នុង​ពិធី​នោះ​គេ​សង្កេត​ឃើញ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​កំពូលៗ នៃ​ស្ថាប័ន​រដ្ឋាភិបាល មាន​ដូចជា​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង ​ដែរ។
នៅ​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ព្រឹក​ថ្ងៃ​ច័ន្ទ ៩ វិច្ឆិកា​នេះ មន្ត្រី​គណបក្ស​កំពុង​កាន់​អំណាច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពិធី​បុណ្យ​នេះ​គឺ​ជា​ការ​រំឭក​នូវ​គុណូបការៈ​ដល់​យុទ្ធជន យុទ្ធនារី​ខ្មែរ ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ។ ពិធី​នេះ​ក៏​ដើ​ម្បី​រំឭក​ដល់​គុណ​ដំណាច់​ដ៏​ថ្លៃថ្លា ...</description>
មេ​បញ្ជាការ​ខ្មែរ​-​ថៃ​គ្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង
		<description>[caption id="attachment_23" align="alignright" width="303" caption="មេ​បញ្ជាការ​យោធា​ខ្មែរ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក (ស្ដាំ) ចាប់​ដៃ​ជាមួយ​មេ​បញ្ជាការ​កងពល​លេខ​៦​ស៊ូរ៉ាក់ណារី​របស់​ថៃ លោក​ឧត្តមសេនីយ៍​ត្រី កានុកនេត្រៈថៈវេសាណៈ (ឆ្វេង) នៅ​ឯ​វត្ត​កែវសិក្ខាគិរីស្វៈរៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៥ មេសា ២០០៩។"][/caption]
មេ​បញ្ជាការ​យោធា​ខ្មែរ​-​ថៃ​ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ប្រឈម​មុខ​ដាក់​ គ្នា​នៅ​លើ​ខ្នង​ភ្នំ​ចាក់ច្រែង​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ មាន​គម្រោង​ជួប​ប្រជុំ​គ្នា​នា​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​ឲ្យ​ មាន​សភាព​ជា​ធម្មតា ខណៈ​ដែល​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើត​មាន​យ៉ាង​ ធ្ងន់ធ្ងរ។
លោក​ឧត្តមសេនីយ៍​ត្រី យឹម ពឹម មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កងពល​តូច​ថ្មើ​ជើង​លេខ​៨ ប្រចាំ​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា មេ​បញ្ជាការ​ជាន់​ទាប​ខ្មែរ​-​ថៃ​ដែល​ប្រចាំ​ការ​នៅ​តំបន់​ប្រឈម​មុខ​ដាក់​ គ្នា​នោះ នឹង​ជួប​គ្នា​ដើម្បី​ជជែក​អំពី​ការ​ស្វែង​រក​ដំណោះស្រាយ​បន្ធូរ​បន្ថយ​ភាព​ តានតឹង​រវាង​កងទ័ព​ទាំង​សងខាង។
លោក​ឧត្តមសេនីយ៍​ត្រី យឹម ពឹម បាន​ឲ្យ​ដឹង​ថា ៖ «មេៗ​ប្រចាំ​ទិស​ហ្នឹង​គេ​ជួប​គ្នា​និយាយ​អ្វី ធ្វើ​អ្វី កុំ​ឲ្យ​វា​មាន​ភាព​តានតឹង​ជាមួយ​គ្នា​ណា... វា​(ថៃ)​ក៏​ឯកភាព​អ៊ីចឹង​ដែរ»។
កង​ទាហាន​ខ្មែរ​មា្នក់​ដែល​កំពុង​ប្រចាំការ​លើ​ខ្នង​ភ្នំ​ចាក់ច្រែង​ដែល​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គេ​បាន​សង្កេត​ឃើញ​ថៃ​ហាក់​មាន​សកម្មភាព​ខុស​ប្លែក​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ ដោយ​មាន​រថយន្ត​យោធា​ធំៗ​បាន​ចូល​ជា​សម្ងាត់​មក​តំបន់​ទល់​មុខ​គ្នា​ជាមួយ​ ទាហាន​ខ្មែរ ហើយ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​មាន​រថយន្ត​ចំនួន​ពីរ​បាន​ដឹក​ជញ្ជូន​ ទាហាន​ថៃ​មក​តំបន់​ទល់មុខ​គ្នា​នេះ។
ទាហាន​ដដែល​បាន​បញ្ជាក់​ថា ៖ ...</description>
នាយក​រដ្ឋមន្ត្រី​ខ្មែរ៖ ថាក់ស៊ីន ជា​មិត្ត​សម្លាញ់​អមតៈ
		<description>[caption id="attachment_20" align="alignleft" width="305" caption="នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម​ក្នុង​អំឡុង​ពេល​លេង​ហ្គោល​នៅ​ឯ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៦ មេសា ២០០៨។"][/caption]
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់ទុក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ជា​មិត្ត​សម្លាញ់​អមតៈ ហើយ​ថា អតីត​ប្រមុខ​រដ្ឋាភិបាល​ថៃ​ជា​ជន​រងគ្រោះ​នយោបាយ។
ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក ថាក់ស៊ីន នឹង​មក​ធ្វើ​សុន្ទរកថា​រឿង​សេដ្ឋកិច្ច​នៅ​ចំពោះ​មុខ​អ្នក​ជំនាញ​កិច្ចការ​ សេដ្ឋកិច្ច​ប្រមាណ​៣០០​នាក់ នៅ​ឯ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​ថ្ងៃ​ទី​១២ ក្នុង​សប្តាហ៍​នេះ។ រដ្ឋ​អំណាច​ថៃ​បាន​ចាត់ទុក លោក ថាក់ស៊ីន ថា​ជា​ពលរដ្ឋ​ថៃ​គេច​ពី​ច្បាប់។
យោង​តាម​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន​នានា មក​ទល់​ពេល​នេះ នាយក​រដ្ឋមន្រ្តី​ថៃ អភីស៊ិត វេតឆាឈីវ៉ាក់ ថា​ការ​រិះគន់​ប្រព័ន្ធ​តុលាការ​ថៃ​ក្នុង​ករណី​លោក ថាក់ស៊ីន ...</description>
ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​គំរាម​បិទ​ព្រំដែន​របស់​ថៃ
		<description>[caption id="attachment_16" align="alignleft" width="303" caption="លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។"][/caption]
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​៨ វិច្ឆិកា ថា ប្រសិន​បើ​ប្រទេស​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នោះ​ប្រទេស​កម្ពុជា​នឹង​បញ្ជា​មិន​ឲ្យ​មាន​ទំនិញ​ថៃ​មាន​វត្តមាន​លើ​ទីផ្សារ ​កម្ពុជា​ត​ទៅ​ទៀត​ទេ។
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តជាតិ​ជា​ ច្រើន បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​មួយ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ឯ​ព្រលាន​យន្តហោះ​អន្តជាតិ​ភ្នំពេញ។
លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​ឈាន​ជំហាន​ក្រោយ​ថៃ​បន្ទាប់​ពី​ថៃ​ទម្លាក់​ចោល​ទំនាក់​ទំនង​ការទូត​ ជាមួយ​កម្ពុជា​នោះ ហើយ​ថា កម្ពុជា​ធ្វើ​បែប​នេះ​ជា​ការ​បង្ខំ​ចិត្ត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ «តែ​អ្វី​ដែល​ជា​ការ ​គំរាម​របស់​គាត់​ហ្នឹង​គឺ​បាន​ដាក់​ជា​សញ្ញា​ឲ្យ​ដឹង​មុន​ហើយ ថា​គាត់​នឹង​ឈាន​ទៅ​ដល់​ការ​បិទ​ទល់​ដែន។ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​ប្រាប់​ថា បើ​បិទ​ទល់​ដែន​លោក​ម្ចាស់ការ​បិទ​ចុះ ប៉ុន្តែ​ទ្វារ​កាល​ណា​តែ​បិទ​ហើយ អ្នក​ឯង​ក៏​ចូល​មិន​រួច ខ្ញុំ​ក៏​ចេញ​មិន​បាន ប៉ុន្តែ​អ្នក​ដែល​ខាត​បង់​គឺ​ប្រជាជន​ទាំង​សងខាង តែ​កម្ពុជា​ខាត​បង់​តិច​ជាង ប្រៀបធៀប​ជាមួយ​នឹង​២​ពាន់​លាន​(ដុល្លារ)​ដែល​ជា​ទីផ្សារ​របស់​អ្នក​ឯង ...</description>